ខេត្តកំពង់ចាម ÷ ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ ក្នុងស្រុកស្ទឹងត្រង់ ប្តូពីកន្លែងមួយ ទៅកន្លែងមួយទៀតបានដោយរលូន!(ទី១)នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន .!
(ទី២)នៅម្តុំភ្នំត្នោត ឃុំខ្ពបតាងួន .!
(ទី៣)នៅចំការស្វាយចន្ទី ស្ថិតនៅភូមិអណ្តូងស្វាយ ឃុំព្រែកកក់ .!
ស្ថិតក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជា ប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ មួយកន្លែងខាងលើ ក៏មិនហ៊ានបើកលេងនៅលើទឹកដី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឡើយ!

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ ត្រង់ចំណុច ចំការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ គេសង្កេតឃើញក្រុមញៀនល្បែងទាំងនោះ? នាំគ្នាលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់រាប់ពាន់.ដុល្លារ ឯណោះ ស្រែកហ៊ោកញ្ជ្រៀវសំឡេងទ្រហឹងអឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀនជាដើម។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ សំណូមពរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។
ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងខុសច្បាប់ ត្រង់ចំណុច ចំការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច ដាក់ចេញដោយក្រសួងមហាផ្ទៃ។
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ឪ្យរដ្ឋមន្ត្រី ចៅហ្វាយខេត្តអ្នកអនុវត្តច្បាប់លាលែងពីតំណែង ប្រសិនបើមិនហ៊ានអនុវត្តច្បាប់ បង្រ្កាបបទល្មើស ព្រោះក្រែងចិត្ត មនុស្សមួយក្រុមប៉ុន្តែមិនក្រែងចិត្តពលរដ្ឋ១៧លាន់នាក់៕
