នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
Category: ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
នៅវិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ មេដឹកនាំប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ========
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏សំខាន់ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាតិក្នុងប្រវត្តិសាស្ត្រទំនើបនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេមួយរូបក្នុងពិភពលោក និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជីវិត និងស្នាដៃរបស់សម្តេចតេជោត្រូវបានកត់ត្រាយ៉ាងជ្រាលជ្រៅក្នុងបេះដូងប្រជាជនកម្ពុជា។
ពលរដ្ឋរិះគន់ថា! មិនគួរអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ឃុំទន្លេបិទ បណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅក្នុងមូលដ្ឋាន របស់ខ្លួន បើកលេងអនាធិបតេយ្យ………………….
ខេត្តត្បូងឃ្មុំ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងឃុំទន្លេបិទ ផ្លាស់ប្តូទីតាំងលេងដោយសិរីភាព .! (ទី១)លេងនៅភូមិភ្នំ ឃុំទន្លេបិទ .! (ទី២)លេងនៅភូមិជ្រួយអំពិល ឃុំទន្លេបិទ .! ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយ ចាញ់ឈ្នះ រាប.លាន.រៀល ទៅដល់ រាប់.ពាន់.ដុល្លារ ក្នុងការ ភ្នាល់មាន់ មួយគូៗ នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង…
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង ——————
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
