កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។

ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម

វិមានសាមគ្គីភាព, រសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។

ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញជាធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ របស់មន្ទីរ ដ.ន.ស.ស ខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ បានអញ្ជើញជាធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ ប៉ុន្តែជា «កាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ជាតិ» ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុនគ្រប់រូប ។ ជាការពិតណាស់ ការផ្តល់តម្លៃលើកតញ្ញុតាធម៌ចំពោះឪពុកម្តាយ…

ឯកឧត្តម ឯម ច័ន្ទមករា៖ ការផ្សាយព័ត៌មានខុស ត្រូវយកច្បាប់ «ស្តីពីរបបសារព័ត៌មាន» ឆ្នាំ១៩៩៥ មកអនុវត្តជាគោល

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ករណីការផ្សាយព័ត៌មានខុស ឬព័ត៌មានមិនពិតដោយអ្នកសារព័ត៌មាន គួរយកច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មកអនុវត្តជាគោល ដោយអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់។

ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ស្រុកក្រូចឆ្មារ បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានដឹងដែរឬទេ? ឬមួយដឹងហើយធ្វើមិនដឹង? ………………….

ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ឈ្មោះ ចាន់ ជាម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងមូលដ្ឋាន ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានគៀងគរក្រុមញៀនល្បែងឲ្យទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងដែរឬទេ? ឬដឹងហើយ ធ្វើមិនដឹង? ឬមួយមិនហ៊ានបង្ក្រាប!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តបាត់ដំបង ត្រៀមចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមបម្រើការងារជួយសង្គ្រោះ និងចែកជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

សម្ដេចធិបតី៖ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ។

អតីតវីរជនកងទ័ព ហៀក ហន់ រស់នៅភូមិកណ្ដាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ងងឹតភ្នែកទាំងសងខាង និងប្រពន្ធឈ្មោះ ហ៊ឹម វ៉ន់ ចាប់ផ្ដើមមានអាការៈងងឹតភ្នែកទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ ព្រះអង្គឌួង

ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អតីតវីរៈកងទ័ពនិងប្រពន្ធរស់នៅខេត្តកំពង់ឆ្នាំង ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង។