ពលរដ្ឋរិះគន់រឿង ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ របស់ ឈ្មោះ ណាក់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកត្បូងឃ្មុំ មិនបង្រ្កាប! ទុកឲ្យបើកលេងអនាធិបតេយ្យ …………………..

ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា! ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងភ្នាល់កូនសត្វ)មួយកន្លែង ដែលគេស្គាល់ជា របស់ ឈ្មោះ ណាក់ ពីមុន បើកលេងនៅភូមិភ្នំ និងភូមិជ្រួយអំពិល ក្នុងទឹកដី ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ដោយសារ អ្នកសារព័ត៌មាន ចុះផ្សាយ ជាច្រើន អង្គភាព ធ្វើ
ឲ្យ ឈ្មោះ ណាក់ ប្តូទីតាំងមកលេង នៅចំការស្វាយចន្ទី ខាងត្បូង ភូមិស្ទឹងពេញ ឃុំជីគរ វិញម្តង ប៉ុន្តែនៅក្នុងទឹកដី ស្រុកត្បូងឃ្មុំ ដដែល ធ្វើឲ្យមហាជន មានចម្ងល់យ៉ាងខ្លាំង តើបុគ្គល ឈ្មោះ ណាក់ ម្នាក់នេះ ក៏មានអំណាចធំម្លេះ យ៉ាងនេះ បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកត្បូងឃ្មុំ មិនហ៊ានបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ ដ៏ធំ មួយកន្លែង របស់ ឈ្មោះ ណាក់

មជ្ឈដ្ឋានខាងក្រៅ.! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការ ឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែង(ជល់មាន់ អាប៉ាង និងល្បែងភ្នាល់កូនសត្វ)និងបក្សពួក ក៏មិនអាចបើកលេងនៅលើទឹកដី ស្រុកត្បូងឃ្មុំ ត្បូងឃ្មុំ បានឡើយ។

ជាក់ស្តែងនៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦.នេះ ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងភ្នាល់កូនសត្វ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការភ្នាល់ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការ ភ្នាល់មាន់ មួយគូៗ ចាក់អាប៉ោង និងល្បែងភ្នាល់កូនសត្វ ចាក់លុយ ធំៗដូចគ្នា ឃើញក្រុមញៀនល្បែងសម្រុក ទៅលេងយ៉ាងច្រើនកុះករ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកត្បូងឃ្មុំ មិនដឹងមិនឮ មិនហ៊ានបង្ក្រាប!

ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខ ទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
និងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។
ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានវិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងភ្នាល់កូនសត្វ)មួយកន្លែង របស់ ឈ្មោះ ណាក់ កំពុងបើកលេងស្ថិតនៅភូមិ.ឃុំ.ខាងលើនេះផង។ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *