ខេត្តត្បូងឃ្មុំ÷ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ អាប៉ោង និងល្បែងកាន់កូនសត្វ)ខុសច្បាប់ ដែលប្តូទីតាំងលេង ពីភូមិមួយ ទៅភូមិមួយទៀត ក្នុង.ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ គ្រប់គ្រង ដោយលោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានយ៉ាងស្រួល.!
(ទី១)លេងនៅភូមិភ្នំ ឃុំទន្លេបិទ .!
(ទី២)លេងនៅភូមិជ្រួយអំពិល ឃុំទន្លេបិទ .!
ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត រីឯ.អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ឃុំទន្លេបិទ និងស្រុកត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ.? ម្ចាស់ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងកាន់កូនសត្វ)និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងនៅលើទឹដី នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានឡើយ។
ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ឈ្មោះ ណាន .!
ឈ្មោះ ណាក់ .!
ឈ្មោះ ដា .! បុគ្គល បីនាក់នេះហើយ ដែលជាម្ចាស់ទីតាំងល្បែង(ជល់មាន់ អាប៉ោង និងល្បែងកាន់កូនសត្វ)ខុសច្បាប់ គៀងគរក្រុមញៀនល្បែងឲ្យទៅលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ក្នុងការ ភ្នាល់មាន់ មួយគូៗ ល្បែងអាប៉ាង និងល្បែងកាន់កូនសត្វ ចាក់លុយ ធំៗដូចគ្នា ផងដែរ ទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ បើកលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ភូមិ.ឃុំ មានសុវត្ថិភាព នោះទេ?
ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ?មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ជាពិសេស លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះ ដើម្បី ពង្រឹង សន្តិសុខ សង្គម ផងទាន៕
