ពលរដ្ឋរិះគន់ថា! មិនគួរអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ឃុំទន្លេបិទ បណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅក្នុងមូលដ្ឋាន របស់ខ្លួន បើកលេងអនាធិបតេយ្យ………………….

ខេត្តត្បូងឃ្មុំ​÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងឃុំទន្លេបិទ ផ្លាស់ប្តូទីតាំងលេងដោយសិរីភាព .!
(ទី១)លេងនៅភូមិភ្នំ ឃុំទន្លេបិទ .!
(ទី២)លេងនៅភូមិជ្រួយអំពិល ឃុំទន្លេបិទ .!
ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយ ចាញ់ឈ្នះ រាប.លាន.រៀល ទៅដល់ រាប់.ពាន់.ដុល្លារ ក្នុងការ ភ្នាល់មាន់ មួយគូៗ នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ ខណៈ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកត្បូង ខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ.? ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានបើកលេងនៅលើទឹដី នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានឡើយ។

ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ?មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ជាពិសេស លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះផង។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *