កណ្តាល៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ បានអញ្ជើញជាធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក មន្ទីរ ដ.ន.ស.ស ខេត្តកណ្តាល បានខិតខំបំពេញការងារ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ព្រមទាំងការសម្រង់អគារចាស់ទ្រុឌទ្រោម និងសំណង់មិនរៀបរយ។

ជាមួយគ្នានេះ មន្ទីរក៏បានអនុវត្តការងារកំណត់ព្រំប្រទល់រដ្ឋបាល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការងារពាក់ព័ន្ធនានា ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។
សន្និបាតនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៦ ព្រមទាំងពិភាក្សា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅខេត្តកណ្តាល។
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
#ការងាររៀបចំដែនដីនិងនគរូបនីយកម្ម
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ
#ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ
#កម្ពុជារុងរឿង

