ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ឈ្មោះ ចាន់ ជាម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងមូលដ្ឋាន ឃុំបុឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានគៀងគរក្រុមញៀនល្បែងឲ្យទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងដែរឬទេ? ឬដឹងហើយ ធ្វើមិនដឹង? ឬមួយមិនហ៊ានបង្ក្រាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានរងការរិះគន់ចំៗថា! បើគ្មានឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនហ៊ានបើកលេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅលើទឹកដី នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឡើយ!។
ជាក់ស្តែងនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយ ច្រើនៗណាស់ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការភ្នាល់មាន់ មួយគូៗនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹងអឺងកង បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ និងសុវត្ថិភាព ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ជាពិសេស លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
