បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមបម្រើការងារជួយសង្គ្រោះ និងចែកជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

អំណោយទាំងនេះ នឹងត្រូវបានរដ្ឋបាលខេត្តបាត់ដំបង រៀបចំត្រៀមបែងចែកជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមតម្រូវការ និងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន។

ការផ្តល់ជំនួយនេះ គឺជាការចូលរួមចំណែកក្នុងការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងអំឡុងពេលប្រឈមនឹងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងគាំទ្រដល់ការងារជួយសង្គ្រោះរបស់អាជ្ញាធរមូលដ្ឋាន។
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
#សសុខា #បាត់ដំបង #ទឹកជំនន់ #ជួយប្រជាពលរដ្ឋ #ក្រសួងមហាផ្ទៃ
