សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបំពេញទស្សនកិច្ចនៅប្រទេសអាហ្សែបៃហ្សង់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាហ្សែបៃហ្សង់ និងចូលរួមសន្និសីទអន្តរជាតិ ស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី លើកទី៧ នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃហ្សង់។

ដំណើរទស្សនកិច្ច និងការចូលរួមក្នុងសន្និសីទអន្តរជាតិនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការការទូតរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ព្រមទាំងចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងការកសាងទំនុកចិត្តនៅក្នុងតំបន់អាស៊ី។

#កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #PeaceInCambodia

Leave a Reply

Your email address will not be published. Required fields are marked *