ភ្នំពេញ ÷ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យសាវជ្រាវ ទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅផ្លូវរថភ្លើង ម្តុំឈូកវ៉ា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្ត។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែងខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ឪ្យដឹងថា! បើកលេងជារៀងរាល់ថ្ងៃ តែគេមិនទាន់មានឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ!
ក្តីកង្វល់ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហាអសន្តិសុខ នៅក្នុងមូលដ្ឋាន ពួកគាត់ កំពុងរស់នៅ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាពិសេស ជួញដូរគ្រឿងញៀន ។ល។
ជុំវិញបញ្ហាទីតាំងល្បែងមាន់ជល់ នឹងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញ ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
