ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នេះផង ……………

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ សមត្ថកិច្ចគ្មានការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង ក៏មានហ៊ានបើកលេងនៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ។

ប្រជាពលរដ្ឋសំណូមពរ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចុចចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ខ្លាចកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *