សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង ——————

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំទន្លេបិទ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកត្បូងឃ្មុំ អសមត្ថភាពក្នុងការបង្រ្កាប!…………………….

ខេត្តត្បូងឃ្មុំ​÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កុំពុងបើកដំណើរការយ៉ាង គគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែករឹងមាំ ហើយមាន ឥទ្ធិពល ទៀតមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ………….

ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងកោះពេជ្រ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងទាំងយប់.ថ្ងៃ បែរជា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ បើកលេងអនាធិបតេយ្យ ក្នុង.ស្រុកស្ទឹងត្រង់ គ្រប់គ្រងដោយ លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ………..

ខេត្តកំពង់ចាម ÷ សកម្មភាពក្រុមលេងជល់មាន់និងអាប៉ោងខុសច្បាប់ ស្ថិតនៅភូមិប៉ប្រក់ ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិកុកដេក ឃុំរវៀង ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ ខ្លាចកើតមាន ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ………………

ខេត្តតាកែវ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ ប្រាប់អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! នៅភូមិកុកដេក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រុមញៀនល្បែងកំពុងធ្វើសកម្មភាពលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង បានដោយរលូន! សង្ស័យ ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកស្ទឹងត្រង់ ធ្វើឲ្យកើតមានបទល្មើសល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប!

ខេត្តកំពង់ចាម ÷ មិនធម្មតាមែន.! ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

សង្វៀនជល់មាន់និងអាប៉ោង.ដុះស្លែ ក្នុង.ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងបានដោយរលូន សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឃើញនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បុរី​ វីឡា​ ផ្ទះ​ល្វែង​ សម្រាប់​ជួល​ នៅ​ក្រុង​បាវិត។

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និង​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក​ស្រី ស៊ុន​ យឺត​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បុរី​ វីឡា​ ផ្ទះ​ល្វែង​…

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

ទីតាំងល្បែង(បញ្ជាល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំទួលស្នួល ស្រុកក្រូចឆ្មារ នៅតែបន្តបើកលេងអនាធិបតេយ្យ  ……………………

ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍បានអោយដឹងថា! ម្ចាស់ទីតាំងល្បែង(បញ្ជាល់មាន់និងអាប៉ោង)ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បើកអោយក្រុមញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!