ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ………….

ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុងកោះពេជ្រ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងទាំងយប់.ថ្ងៃ បែរជា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ .!ប្រជាពលរដ្ឋរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ ក៏មិនហ៊ានបើកលេងនៅលើទឹកដី ខណ្ឌចំការមន បានឡើយ។ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ម្យ៉ាងទៀត ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *