ខេត្តកំពង់ចាម ÷ សកម្មភាពក្រុមលេងជល់មាន់និងអាប៉ោងខុសច្បាប់ ស្ថិតនៅភូមិប៉ប្រក់ ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងយូរខែ យូរឆ្នាំ មកហើយ បែរជា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ទៅវិញ? សង្ស័យ សម្ងំទទួល លាភសក្ការៈ ខ្លះៗពីម្ចាស់ បនល្បែងសុីសង មួយកន្លែង ខាងលើនេះ រួចហើយផងក៏មិនដឹង។
សកម្មភាពក្រុមលេងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ធ្វើឲ្យ ប្រជាពលរដ្ឋរស់នៅ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
