ខេត្តតាកែវ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ ប្រាប់អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! នៅភូមិកុកដេក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រុមញៀនល្បែងកំពុងធ្វើសកម្មភាពលេងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង បានដោយរលូន! សង្ស័យ ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
មជ្ឈដ្ឋាន ខាងក្រៅ .!និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ក៏មិនហ៊ានបើកលេងនៅលើទឹកដី ស្រុកសំរោង ខេត្តតាកែវ បានឡើយ!
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅភូមិកុកដេក ឃុំរវៀង ស្រុកសំរោង សំណូមពរ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ។
និង.ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជួយចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
