ខេត្តកំពង់ចាម ÷ មិនធម្មតាមែន.! ម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
តាមសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ គេស្គាល់ជារបស់ រហ័សនាម ខ្លា១ ខ្លា២ និងលោក នឿ ពួកគេ នាំគ្នាបើកលេងយូរខែ យូរឆ្នាំ មកហើយ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ខាងលើនេះ រួចហើយផងក៏មិនដឹង? ជាថ្នូរ មិនបង្រ្កាប!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ប្រជាពលរដ្ឋរស់នៅ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
