សង្វៀនជល់មាន់និងអាប៉ោង.ដុះស្លែ ក្នុង.ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងបានដោយរលូន សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឃើញនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពដដែលបានបន្តថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ របស់ ខ្លា១ ខ្លា២ និងលោកនឿ ពួកគេបើកលេងយូរខែ យូរឆ្នាំមកហើយ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ខាងលើនេះ រួចហើយផងក៏មិនដឹង? ទើបគ្មានការបង្រ្កាប!

ក្តីកង្វល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាចជាខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *