ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំទន្លេបិទ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ស្រុកត្បូងឃ្មុំ អសមត្ថភាពក្នុងការបង្រ្កាប!…………………….

ខេត្តត្បូងឃ្មុំ​÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កុំពុងបើកដំណើរការយ៉ាង គគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែករឹងមាំ ហើយមាន ឥទ្ធិពល ទៀតមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ.? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅលើទឹដី នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
បានឡើយ។

ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះ?មិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាប!ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងដើម្បីពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *