ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់.ថ្ងៃតែម្តង តែគេមិនដែលឃើញ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន នាំគ្នាដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មានអាចបើកលេងក្នុងផ្សារចិន ខណ្ឌចំការមន បានឡើយ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់វិធានការ ចុះទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ស្ថិតក្នុងភូមិសាស្ត្រខាងលើផងទាន ដើម្បីពង្រឹង សន្តិសុខ សង្គម៕
