បិទផ្សាយឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី ៥,៤០៨ក្បាលដី នៅសង្កាត់រុនតាឯក

សៀមរាប៖ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីចំនួន ៥,៤០៨ក្បាលដី ស្មើនឹង ៥ភូមិ ស្ថិតក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីនេះ គឺជាដំណាក់កាលសំខាន់មួយក្នុងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការតវ៉ា ឬកែតម្រូវ ប្រសិនបើមានភាពមិនប្រក្រតី មុនឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមនីតិវិធី។

ការងារនេះក៏ជាផ្នែកមួយនៃការចូលរួមបង្កើតបរិយាកាសគ្មានវិវាទ លើកកម្ពស់សុវត្ថិភាព និងភាពច្បាស់លាស់នៃកម្មសិទ្ធិដីធ្លី ព្រមទាំងរួមចំណែកដោះស្រាយ និងកាត់បន្ថយវិវាទដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមរយៈការបន្តអនុវត្តការងារចុះបញ្ជីដីធ្លី និងផ្តល់សេវាសុរិយោដីប្រកបដោយប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យទទួលបានសេវាដែលមានភាពច្បាស់លាស់ តម្លាភាព និងគាប់ចិត្ត។

#ចុះបញ្ជីដីធ្លីបង្ហើយ
#បង្កើតបរិយាកាសគ្មានវិវាទ
#រុនតាឯក
#សៀមរាប
#សេវាគាប់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *