ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា! សង្វៀន{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ ដែលផ្លាស់ប្តូរលេងពីមួយ ទៅកន្លែងមួយទៀតបានដោយងាយស្រួល នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ .!
(ទី១)ត្រង់ចំណុចទួលអង្គុញ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី .!
(ទី២)នៅភូមិត្រពាំងស្ទៀង ឃុំកក់ .!
(ទី៣)ត្រង់ចំណុចផ្លូវចូលមុខ ប៉ុស្តិ៍រដ្ឋបាល ឃុំកណ្តោលជ្រុំ ប្រហែល បីគីឡូម៉ែត្រ ស្ថិតនៅភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ .!
ទីតាំងដែលក្រុមញៀនល្បែងផ្លាស់ប្តូរលេងជាច្រើនកន្លែងនេះ ស្ថិតក្នុង ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ ប្រហែល ម្ចាស់ទីតាំងសង្វៀន(ជល់មាន់និងអាប៉ោង ហើយយូគឺ)ខុសច្បាប់ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់សង្វៀនល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានបន្តទៀតថា! សង្វៀន(ជល់មាន់និងអាប៉ោង ហើយយូគឺ)ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ កំពុងតែដំណើរការបើកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ក្នុងការភ្នាល់មាន់(១គូៗ)នាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង ឮលាន់ពេញព្រៃ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! សង្វៀន{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ ដែលផ្លាស់ប្តូរបើកលេង ពីកន្លែងមួយ ទៅកន្លែងមួយទៀត បានដោយងាយស្រួល ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕



