ឯកឧត្តម វង សូត អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក រំលឹកខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ……………..

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក និងប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។

ពិធីនេះបានប្រព្រឹត្តទៅនៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

ថ្ងៃនេះ គឺជាខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)៕

Leave a Reply

Your email address will not be published. Required fields are marked *