ប្រជាពលរដ្ឋដែលមានជំងឺហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អតីតវីរៈកងទ័ពនិងប្រពន្ធរស់នៅខេត្តកំពង់ឆ្នាំង ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង។
ស្ថានភាពភ្នែកអតីតវីរៈកងទ័ពហៀក ហន់ ងងឹតមិនអាចព្យាបាលជាសះស្បើយឡើយ ខណៈភរិយារបស់លោកនៅមានសង្ឃឹម ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូអ្នកមីងបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

