មេដឹកនាំកំពូលនៃប្រទេសចិន លោក ស៊ី ជីនពីង បានអញ្ជើញដល់ទឹកដីសហរដ្ឋអាមេរិក សម្រាប់ជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាព្រឹត្តិការណ៍មួយត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺលោក ដូណាល់ ត្រាំ បានអញ្ជើញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដោយផ្ទាល់នៅតំបន់ជណ្តើរយន្តហោះ ដែលបង្ហាញពីសារៈសំខាន់នៃជំនួបរវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ច និងនយោបាយទាំងពីរ។

ជំនួបរវាងមេដឹកនាំចិន និងអាមេរិក ត្រូវបានរំពឹងថា នឹងក្លាយជាឱកាសសម្រាប់ការពង្រឹងការសន្ទនា កិច្ចសហប្រតិបត្តិការ និងការស្វែងរកចំណុចរួមលើបញ្ហាដែលមានសារៈសំខាន់ចំពោះប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ។

ក្នុងន័យនេះ សហគមន៍អន្តរជាតិប្រាថ្នាឱ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរ មានស្ថិរភាព និងការយោគយល់គ្នាកាន់តែប្រសើរ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងពិភពលោក។
#សន្តិភាពពិភពលោក
#ចិនអាមេរិក
#ស៊ីជីនពីង
#ដូណាល់ត្រាំ
#សហប្រតិបត្តិការអន្តរជាតិ


