រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញា ២០២៦
Category: ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ មេដឹកនាំប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ========
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏សំខាន់ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាតិក្នុងប្រវត្តិសាស្ត្រទំនើបនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេមួយរូបក្នុងពិភពលោក និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជីវិត និងស្នាដៃរបស់សម្តេចតេជោត្រូវបានកត់ត្រាយ៉ាងជ្រាលជ្រៅក្នុងបេះដូងប្រជាជនកម្ពុជា។
ពលរដ្ឋរិះគន់ថា! មិនគួរអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ឃុំទន្លេបិទ បណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅក្នុងមូលដ្ឋាន របស់ខ្លួន បើកលេងអនាធិបតេយ្យ………………….
ខេត្តត្បូងឃ្មុំ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងឃុំទន្លេបិទ ផ្លាស់ប្តូទីតាំងលេងដោយសិរីភាព .! (ទី១)លេងនៅភូមិភ្នំ ឃុំទន្លេបិទ .! (ទី២)លេងនៅភូមិជ្រួយអំពិល ឃុំទន្លេបិទ .! ស្ថិតក្នុងភូមិសាស្ត្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយ ចាញ់ឈ្នះ រាប.លាន.រៀល ទៅដល់ រាប់.ពាន់.ដុល្លារ ក្នុងការ ភ្នាល់មាន់ មួយគូៗ នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង…
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង ——————
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ប្រគល់អំណោយជូនវីរកងទ័ពជួរមុខ នៃបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ —- —
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដោយមានការចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ថ្នាក់ដឹកនាំតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឯកឧត្តម លោកជំទាវជាចៅក្រម, អគ្គលេខាធិការ, មន្ត្រីរដ្ឋបាល និងក្រឡាបញ្ជីនៃតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលអំណោយ ជូនដល់វីរកងទ័ពជួរមុខ គឺបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីប្រើប្រាស់បម្រើអង្គភាពប្រចាំថ្ងៃ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
តំណាង ៣សមាគមសាសនា ផ្ញើសារឲ្យកាត់បន្ថយ ការប្រើប្រាស់ផ្លាស្ទិក
(ភ្នំពេញ)៖ តំណាងមកពី សមាគមសាសនា ចំនួន៣ នៅកម្ពុជា គឺពុទ្ធសាសនា គ្រីស្ទសាសនា និងអ៉ីស្លាមសាសនា បានផ្ញើសារឲ្យមហាជនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ពួកគាត់ បានចែករំលែកគំនិត ទស្សនៈ និងបទពិសោធន៍ ក្នុងការអនុវត្តទ្រស្តីសាសនារបស់ខ្លួន ដើម្បីជំរុញឲ្យសាធារណជនយល់ដឹង និងចូលរួមអនុវត្តជាក់ស្តែង ដោយចាប់ផ្តើមពីរឿងតូចៗ ដូចជា ការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រើតែម្តង។ សារនេះបានបង្ហាញក្នុងឱកាស គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
