ខែបិណ្ឌភ្ជុំក្រុមញៀនល្បែងសប្បាយចិត្តក្នុងការ{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅលើទឹកដីនៃស្រុកពញាក្រែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! …. ………………….

ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងនេះ ផ្លាស់ប្ដូរ..ពីកន្លែងមួយ..ទៅកន្លែងមួយទៀតនៅក្នុងភូមិសាស្រ្ត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ (ទី១)ត្រង់ចំណុច ទួលអង្គុញ ស្ថិតក្នុងភូមិស្វាយសុខុម ឃុំដូនតី .!…… (ទី២)ស្ថិតក្នុង ភូមិត្រពាំងស្ទៀង ឃុំកក់ !…….. ទីតាំងល្បែងស៊ីសងខុសច្បាប់ ផ្លាស់ប្ដូរ..ពីកន្លែងនេះ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រុមញៀនល្បែងកំពុងនាំទៅលេងយ៉ាងគគ្រឹកគគ្រេង ប្រហែលម្ចាស់ល្បែង(ជល់មាន់ និងអាប៉ោង)មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៨

ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២

ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ដល់កាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ​​ និងខេត្តព្រះវិហារ​ …!!

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក នៅខេត្តឧត្តរមានជ័យ​​ ចំនួន​ ៥០គ្រឿង និងនៅខេត្តព្រះវិហារ​ ៥០គ្រឿង។

ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់ នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

(ព្រំដែន)៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានបបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។

បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។

សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ……………………..

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។

ទីតាំងល្បែងស៊ីសង{បៀរ និងអាប៉ោង}ខុសច្បាប់ របស់ យាយ សុង សុខា ហៅ{ម៉ែ អាត្រង៉ោល}មួយកន្លែងក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅតែបន្តបើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្រ្កាប!

ខេត្តបាត់ដំបង ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង{បៀរ និងអាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្រ្កាប! ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្នំពេញ!

បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។

ពិតជាខ្សែធំ ខ្នងក្រាស់មែន! ម្ចាស់ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុង ឃុំកក់ ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ……………………..

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងនេះ ប៉ុន្មានថ្ងៃមុន បើកលេងនៅត្រង់ចំណុច ទួលអង្គុញ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី .! ប៉ុន្តែឥឡូវផ្លាស់ប្ដូរមកលេង នៅភូមិត្រពាំងស្ទៀង ឃុំកក់ វិញម្តង!ស្ថិតភូមិសាស្រ្ត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!