សង្វៀនជល់មាន់និងអាប៉ោង.ដុះស្លែ ក្នុង.ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងបានដោយរលូន សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឃើញនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បុរី​ វីឡា​ ផ្ទះ​ល្វែង​ សម្រាប់​ជួល​ នៅ​ក្រុង​បាវិត។

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ និង​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កាលថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក​ស្រី ស៊ុន​ យឺត​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បុរី​ វីឡា​ ផ្ទះ​ល្វែង​…

ទីតាំងល្បែង(បញ្ជាល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំទួលស្នួល ស្រុកក្រូចឆ្មារ នៅតែបន្តបើកលេងអនាធិបតេយ្យ  ……………………

ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍បានអោយដឹងថា! ម្ចាស់ទីតាំងល្បែង(បញ្ជាល់មាន់និងអាប៉ោង)ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បើកអោយក្រុមញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

ស្នងការនគរបាលរាជធានីភ្នំពេញណែនាំនគរបាលខណ្ឌទាំង១៤ បង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាត ដោយមិនដកដៃឡើយ ✧═══•❁❀❁•═══✧

[ភ្នំពេញ]៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិនដកដៃឡើយ ព្រោះបញ្ហាក្មេងទំនើងបានបង្កការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។

ធ្លាប់តែឃើញ រថយន្តរបស់ ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកឥវ៉ាន់ស្របច្បាប់ និងដឹកអ្នកដំណើរ ឥឡូវស្រាប់តែមកឃើញដឹកឈឺខុសច្បាប់ទៅវិញ…

ខេត្តមណ្ឌលគិរី÷មហាជនធ្លាប់តែឃើញ រថយន្ត របស់ក្រុមហ៊ុនវីរៈប៊ុនថាំដឹកទំនិញស្របច្បាប់ និងដឹកដំណើរ ស្ទើរទូទាំងរាជធានីខេត្ត។តែឥឡូវនេះបែរជាមកឃើញ រថយន្ត របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកឈើខុសច្បាប់ទៅវិញ។ ជាក់ស្ដែង ក្រោមការបញ្ជាផ្ទាល់ពីស្ថាប័នអយ្យការ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយ បន្ទាប់ពីរកឃើញថាបានលួចបង្កប់ឈើអារប្រភេទលេខ ១ ជាច្រើនសន្លឹក ដើម្បីដឹកជញ្ជូនយកទៅចែកចាយនៅតាមបណ្តាខេត្តដោយខុសច្បាប់។

ម្ចាស់សង្វៀន{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផ្លាស់ប្តូរបើកលេងពីកន្លែងមួយ ទៅកន្លែងមួយ បានដោយងាយស្រួល ……………………..

ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា! សង្វៀន{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ ដែលផ្លាស់ប្តូរលេងពីមួយ ទៅកន្លែងមួយទៀតបានដោយងាយស្រួល នៅលើទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ .! (ទី១)ត្រង់ចំណុចទួលអង្គុញ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី .! (ទី២)នៅភូមិត្រពាំងស្ទៀង ឃុំកក់ .! (ទី៣)ត្រង់ចំណុចផ្លូវចូលមុខ ប៉ុស្តិ៍រដ្ឋបាល ឃុំកណ្តោលជ្រុំ ប្រហែល បីគីឡូម៉ែត្រ ស្ថិតនៅភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ .! ទីតាំងដែលក្រុមញៀនល្បែងផ្លាស់ប្តូរលេងជាច្រើនកន្លែងនេះ ស្ថិតក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ…

ទីតាំងល្បែង{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ មួយកន្លែងក្នុង ឃុំដូនតី ស្រុកពញាក្រែក បើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្រ្កាប! ….………………….

ខេត្តត្បូងឃ្មុំ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែង{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹក ភ្លូកដី រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប!

ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ខណ្ឌចំការមន បើកលេងអនាធិបតេយ្យ …………….

ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…