ព័ត៌មានសន្តិសុខសង្គម

#ចាប់ជំរិតនិងបាញ់សម្លាប់ប្ដីម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វា រួចជនដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយ និង BA ផលិតផលម្នាក់ឈ្មោះ សុខលីន រងរបួសធ្ងន់

ភ្នំពេញ៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ ខណៈអ្នកតំណាងផលិតផលម្នាក់ (BA) ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយសារលោតពីលើផ្ទះនោះ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរយកចិត្តទុកដាក់ក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ។

ព័ត៌មានសន្តិសុខសង្គម

ល្បីថា! (កាស៊ីណូ)ច្រកធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដៃ​ឲ្យ​ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ ចូលមកលេងល្បែងយ៉ាង​ពេញបន្ទុក ។

ខេត្តស្វាយរៀង ÷ បើយោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសង(ជល់មាន់)និង​ល្បែង​ខុសច្បាប់ ជាច្រើនប្រភេទ​ ផ្សេងៗទៀត នៅក្នុង​(កាស៊ីណូ)ច្រកធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត។

ព័ត៌មានសន្តិសុខសង្គម

(កាស៊ីណូ)ទួលកន្តើយ ១.កន្លែងនៅ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដៃ​ឲ្យ​ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ ចូលមកលេងល្បែងយ៉ាង​ពេញបន្ទុក ។

​ខេត្តស្វាយរៀង ÷ សេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសង(ជល់មាន់)និង​ល្បែង​ខុសច្បាប់ គ្រប់​ប្រភេទ​ ផ្សេងៗទៀត នៅក្នុង​(កាស៊ីណូ)ទួលកន្តើយ ១.កន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន​ឥទ្ធិពល​ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត។

ព័ត៌មានសន្តិសុខសង្គម

តូចចិត្តនិងប្រពន្ធលែងលះ ផឹកស្រាស្រវឹងស្រឿងៗនឹកឃើញរឿងចាស់ ទាញកាំបិតអា- ក- បម្រុងផ្តា-ច់ជិ-វិ-តខ្លួ-នឯង តែត្រូវបានក្មួយជួយទាន់

(ភ្នំពេញ) ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកដង្កោដឹកទៅសង្គ្រោះអាយុជីវិតភ្លាមៗខណៈដែលបុរសរូបនោះបានយកកាំបិ-តចិ-តបន្លែយ-កមកអា- ក- ប៉ុនប៉ងសម្លា-ប់ខ្លួន ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ១០នាទី ព្រឹកថ្ងៃទី ៩ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានសន្តិសុខសង្គម

ល្បែង(ហ្គេមបាញ់ត្រី)ខ្នាតធំ យីហោ(ឡៃលី ក្លឹប ប៊ីយ៉ា)១.កន្លែងនៅក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិចិន ចូលលេងយ៉ាងពេញបន្ទុក ។

​ភ្នំពេញ ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានប្រាប់មកថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ជ្រកក្រោមស្លាក យីហោ(ឡៃលី ក្លឹបប៊ីយ៉ា)១.កន្លែង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល មាន​ខ្នងបង្អែក​ រឹងមាំ ហើយមាន​ឥទ្ធិពល​ ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត ។

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី​ ហួត​ លីនដា​ ពិធីការគណ:មេធាវី ទៅសួរសុខទុក្ខ និងជូនពរលោកមេធាវី កៅ​ ស៊ូផា ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់​នៃមន្ទីរពេទ្យកាល់ម៉ែត្រ ================

នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី​ ហួត​ លីនដា​ ពិធីការគណ:មេធាវី ទៅសួរសុខទុក្ខ និងជូនពរលោកមេធាវី កៅ​ ស៊ូផា ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់​នៃមន្ទីរពេទ្យកាល់ម៉ែត្រ។

ព័ត៌មានជាតិ

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី​ ឆ្នាំ​ ២០២៤​ នៅព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ព័ត៌មានជាតិ

“សង្ក្រាន្តខ្មែរនៅកូរ៉េ” បានផ្តើមរៀបចំនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត​ រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ ។

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងខ្នាតធំ ១.កន្លែងក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកដំណើរការយ៉ាងរលូន ?

ខេត្តកំពង់ស្ពឺ ÷ ម្ចាស់ទីតាំងល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែងនៅម្តុំផ្សារត្រែងត្រឺង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។